បុរស​បែប​ណា​ដែល​ស្រឡាញ់​អ្នក​ព្រោះ​តែ​ចង់​ឡើង​គ្រែ​ជាមួយ​អ្នក​?

41448

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

​នៅពេល​ដែល​អ្នក​ជ្រើសរើស​យក​សង្សារ អ្នក​គួរតែ​ស្វែង​យល់​អត្តចរិត​របស់​គេ​ឲ្យ​ច្បាស់ ព្រោះ​មាន​បុរស​មួយចំនួន​ស្រឡាញ់​អ្នក​មិន​ស្មោះ​ឡើយ​។ គេ​ស្រឡាញ់​អ្នក​ព្រោះតែ​ចង់បាន​ខ្លួនប្រាណ​អ្នក​ប៉ុណ្ណោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចរិត​របស់​មនុស្ស​ប្រុស​បែប​នោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
​ក្រៅពី​ល្អ​ចំពោះ​អ្នក ថែម​ទាំង​ល្អ​ចំពោះ​មិត្តស្រី​ចាស់​របស់​គេ​ទាំង​អស់​។​
​ជា​មនុស្ស​ដែល​តែងតែ​ខ្វាយខ្វល់​ពី​ម៉ូត​សក់​អ្នក សម្លៀក​បំពាក់ និង​ប្រកាន់​ចំពោះ​ទម្ងន់ និង​កម្ពស់​អ្នក​។​
​ជា​បុរស​ដែល​ជួប​អ្នក​លើក​ទី​មួយ​សុំ​លេខ​ទូរស័ព្ទ​ភ្លាម បើ​អ្នក​មិនឲ្យ គេ​នឹង​ឈប់​ទាក់ទង​ជាមួយ​អ្នក ហើយ​ប្តូរ​មនុស្ស​ស្រី​ផ្សេងទៀត​។​
​ជា​មនុស្ស​ដែល​និយាយ​ផ្សេង​ធ្វើ​ផ្សឹង​។​
​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​តែងតែ​មាន​គោលដៅ​ជានិច្ច​។​
​នៅពេល​ដែល​អ្នក​ឆ្លើយតប​នឹង​សារ​គេ​យូរ គេ​នឹង​ទុក​អ្នក​ចោល​យូរ​ដូចគ្នា ដោយ​យក​លែស​ថា ទុក​ឲ្យ​អ្នក​ស្គាល់​រសជាតិ​នេះដែរ​។ ប៉ុន្តែ​គេ​បែរ​ជា​កំពុង​លេង​សារ​ជាមួយ​អ្នកផ្សេង​ទៅវិញ​។​
​ជា​មនុស្ស​មិន​ហ៊ាន​ណែនាំ​អ្នក​ឲ្យ​មិត្តភក្តិ​គេ​ស្គាល់​ទេ ព្រោះ​ខ្លាច​មិត្ត​របស់​គេ​និយាយ​រឿង​ទាំងអស់​ប្រាប់​អ្នក​។​
​ជា​មនុស្ស​ដែល​មិន​ហ៊ាន​ទិញ​របស់​ដែល​អ្នក​ពេញចិត្ត​ឲ្យ​អ្នក​ទេ ដោយ​យក​លែស​ថា​ព្រោះ​តែ​ចង់​ឲ្យ​អ្នក​ល្អ​។​
​ជា​បុរស​ដែល​មិន​ដែល​រៀបចំ​ផែនការ​អនាគត​ជាមួយ​អ្នក​ឡើយ​។​
​ជា​បុរស​ដែល​នៅពេល​ដែល​អ្នក​មិន​ឲ្យ​ខ្លួនប្រាណ​អ្នក​ដល់​គេ គេ​តែងតែ​ប្រើ​លែស​ថា​អ្នក​មិន​ស្រឡាញ់​គេ ដោយ​បង្ខំ​ឲ្យ​អ្នក​ឲ្យ​គេ​តែម្តង​៕ប្រភព៖health
41448

Loading...