នារី​សាច់​ខ្ចី​ម្នាក់​ផ្សង​ព្រេង​ជិះ​ម៉ូតូ​ធំ​ពី​សិង្ហបុរី មក​កម្ពុជា​​ដើម្បី​បាន​ឃើញ​អង្គរវត្ត

1480144019_1

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

នារីសម្រស់ស្រស់ស្អាតជនជាតិសិង្ហបុរីម្នាក់ដែលមានគណនី Facebook ឈ្មោះថា Vaune Phan ជាម៉ូដែលធ្លាប់ថតផ្សព្វផ្សាយប្រេងម៉ាស៊ីនម៉ូតូបានធ្វើដំណើរផ្សងព្រេងជាមួយក្រុមម៉ូតូធំរបស់ខ្លួនរាប់ពាន់គីឡូម៉ែត្រពីប្រទេសសិង្ហបុរី មកកម្ពុជាក្នុងគោលបំណងបានឃើញប្រាសាទអង្គរវត្ត។ក្រោយចំណាយពេលវេលាជាច្រើនថ្ងៃនឹងបន្សល់ទុកអនុស្សាវរីយ៍ជាច្រើននៅកម្ពុជា ពេលត្រលប់ទៅដល់ប្រទេសសិង្ហបុរីវិញ Vaune Phan បានបង្ហោះរូបនិងសរសេរ Status លើបណ្ដាញ Facebookខ្លះៗ សរសើរដល់ប្រទេសកម្ពុជា និងការចងចាំមិនអាចភ្លេច។

“ពីសិង្ហបុរីទៅដល់ប្រទេសកម្ពុជា ហើយត្រលប់មកវិញ ចំណាយពេលអស់៩ថ្ងៃ..ស្រក់អស់៣គីឡូក្រាម…ប៉ុន្តែវាពោរពេញដោយការចងចាំដ៏អស្ចារ្យក្នុងខ្សែជីវិតមួយនេះរបស់ខ្ញុំ។ វាមិនងាយស្រួលទេក្នុងការទៅដល់ប្រទេសកម្ពុជា ដោយកង់តែ២(ម៉ូតូ)..ហើយខ្ញុំក៏សូមអរគុណដែលអាចត្រលប់មកផ្ទះដោយសុវត្ថិភាព។ ចំណាយពេល២ថ្ងៃកន្លះ ទើបមកដល់ប្រទេសកម្ពុជា, ចំណាយពេល៥ថ្ងៃកម្សាន្តក្នុងប្រទេសដ៏ស្រស់ស្អាតនេះ។ គ្មាពាក្យអ្វីអាចពណ៌នាបានទេ គ្រាន់តែអរគុណសម្រាប់បទពិសោធន៍ដែលអាចដំណើរផ្សងព្រេងមួយនេះ”។ប្រភព៖ sabay

1480144019_1

1480144019_2

1480144019_3

1480144019_4

1480144019_5

1480144019_6

Loading...