តារា​សិចថៃ​សុំទោស​ពលរដ្ឋ​ឡាវ​ចំពោះ​វីដេអូ​គ្រងឈុត​សិស្សឡាវ

star_4

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ក្រុងបាងកក: តារា​សិចថៃ​ម្នាក់​បាន​សុំទោស​ពលរដ្ឋ​ឡាវ​ទូទាំង​ប្រទេស​ក្រោយពី​បង្ហាញ​ឈុត​ឯកសណ្ឋាន​សិស្ស​ឡាវក្នុង​ភាពយន្ដ​អាសអាភាស។ នាងនិយាយ​ក្នុង​វីដេអូថា៖ «ខ្ញុំសូម​ពន្យល់​ប្រាប់​អំពី​ឈុត​ឯកសណ្ឋាន​ដែលរង​ការរិះគន់​ពីសំណាក់​ពលរដ្ឋ​ឡាវ​ជាច្រើន​នោះ។ ខ្ញុំ​មានការ​សោកស្ដាយ​ជាខ្លាំង ហើយ​ខ្ញុំពិតជា​មិនមាន​បំណង​បង្ខូចឈ្មោះ​គេទេ។ ពួកគេ​បាន​បង្ខំខ្ញុំ​ឲ្យស្លៀក ហើយ​ខ្ញុំ​មិនដឹងថា វាជា​ឯកសណ្ឋាន​សិស្សឡាវ​នោះទេ»។

វីដេអូសិច​ដែលរង​ការរិះគន់​នោះ បង្ហាញ​ពី​រូបភាព​តារា​សិចនេះ​អង្គុយ​លើគ្រែ​ក្នុង​សម្លៀកបំពាក់​សិស្ស​មុនពេល​ផ្ដើម​ប្រតិបត្ដិការ​ជាមួយ​បរុស​អឺរ៉ុប។

នាងថា៖ «អ្នកខ្លះ​សួរថា ហេតុអ្វី​ខ្ញុំទៅ​ក្រុង​វៀងចន្ទន៍។ ខ្ញុំ​មិនបាន​ទៅនោះ​ទេ។ ខ្ញុំនៅតែ​ក្បែរៗ​ក្រុង​បាងកក​នេះឯង។ ខ្ញុំមាន​វិប្បដិសារី​ណាស់។ ខ្ញុំ​ជាមនុស្ស​ល្អ ដូច្នេះ ខ្ញុំ​សុំទោស​ដល់ប្រជាជន​ឡាវ»។

អ្នកប្រើ​អ៊ីនធឺណិត​ថៃខ្លះ​បានសរសេរ​ថា នាង​គ្រាន់តែ​ជាជន​រងគ្រោះ​ម្នាក់​ក្នុង​កណ្ដាប់ដៃ​បុរស​អឺរ៉ុប​ប៉ុណ្ណោះ៕ប្រភពដោយ ភ្នំពេញប៉ុស្តិ៏

star_4

Loading...