គ្រូទាយកំហូច រំលោភនារីក្រមុំអាយុ២៣ឆ្នាំរយៈពេល២ម៉ោងបានសម្រេច៥ដង

1480241720_1

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគេឡោមព័ទ្ធ និងតាមចាប់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ចសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធបុរសរូបនេះប្រើល្បិចលួងលោមនារីក្រមុំអាយុ២៣ឆ្នាំម្នាក់ រំលោភបានសម្រេចរហូតដល់៥ដងក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។

បុរសម្នាក់ត្រូវបានក្រុមគ្រួសារនារីម្នាក់ដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់រង្វង់មូលចោមចៅទើបចាប់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅ ។ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានឲ្យដឹងត្រួសៗថា បុរសដែលត្រូវគេចាប់ខ្លួនយកមកប្រគល់ឲ្យនេះឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ មានមុខរបរជាគ្រូទាយតាមហ្វេសប៊ុក មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្រភពបានឲ្យដឹងទៀតថា ដំណើររឿងដំបូងគឺនារីវ័យក្មេងម្នាក់អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានឲ្យគ្រូទាយខាងលើពីប្រជ្រុយនៅលើដើមទ្រូងរបស់នាង ហើយគ្រូទាយទាយថា ប្រជ្រុយនៅដើមទ្រូងជាប្រជ្រុយដែលនាំគ្រោះថ្នាក់ដល់សាច់ញាតិជាច្រើននាក់ ។

ប្រភពបន្តថា បន្ទាប់ពីទំនាក់ទំនងតាមឆាតហ្វេសប៊ុករយៈពេលប្រមាណជាកន្លះខែ គ្រូទាយរូបនោះក៏លួងលោមនារីវ័យក្មេងរូបនោះថា ទាល់តែរួមរ័កជាមួយគ្រូទាយទើបអាចកាត់គ្រោះបាន ។ ដោយការលួងលោមរបស់គ្រូទាយ និងដោយខ្លាចមានគ្រោះថ្នាក់ដល់សាច់ញាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នារីរងគ្រោះក៏ទៅផ្ទះគ្រូទាយនោះដើម្បីកាត់គ្រោះ ដោយត្រឹមតែរយៈពេល២ម៉ោងសោះ គ្រូទាយរូបនោះបានរួមរ័កជាមួយនារីវ័យក្មេងរូបនោះបានសម្រេចរហូតដល់ទៅ៥ដង ។

ប្រភពបញ្ជាក់ទៀតថា បន្ទាប់ពីនារីរងគ្រោះបាត់ខ្លួន១យប់ ក្រុមគ្រួសារក៏សួរដេញដោលទើបដឹងការពិត ក៏ធ្វើការស្រាវជ្រាវតាមរកគ្រូទាយរូបនោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបដឹងថា គ្រូទាយរូបនោះទៅភ្នំពេញ ក៏នាំគ្នាដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់រង្វង់មូលចោមចៅទើបចាប់ខ្លួនបានយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅតែម្តង ។ ជនសង្ស័យជាគ្រូទាយត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅ ៕ប្រភព៖ nokorwatnews

1480241720_2

1480241720_1

Loading...