វ៉ាន់ នីឡា ទន្ទឹងរងចាំរកយុត្តិធម៌

nkd-49

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ភ្នំពេញ៖ អស់រយៈពេល៦ខែហើយដែលពាក្យបណ្តឹងរកយុត្តិធម៌រកអ្នកបង្ហោះរូបអាកា្រតកាយរបស់កញ្ញា សុខ ចិន្តា ហៅវ៉ាន់ នីឡានៅមិនទាន់មានពន្លឺនៅឡើយ។ គ្រាដែលនៅថ្ងៃទី១២ខែធ្នូនេះ នឹងមានដីកាកោះហៅលើកទី៦ឲ្យអតីតសង្សារនាងចូលទៅបំភ្លឺនៅតុលាការ វ៉ាន់ នីឡា បានបញ្ចេញខ្សែវីដេអូខ្លីដើម្បីបញ្ជាក់ពីជំហរ និងស្នើឲ្យបន្តជួយរកយុត្តិធម៌សម្រាប់រូបនាងជាជនរងគ្រោះ។

រហូតមកដល់ពេលនេះគេនៅមិនទាន់បានដឹងនៅឡើយទេថា ចំណាត់ការផ្នែកផ្លូវច្បាប់ចំពោះជននៅពីក្រោយការទម្លាយរូបថតអាក្រាតកាយរបស់តារាចម្រៀងវ៉ាន់ នីឡាជាអ្នកណានៅឡើយខណៈដែលសាមីខ្លួននៅបន្តរំពឹងខ្ពស់នៅឡើយថា ច្បាប់នៅកម្ពុជានិងរកយុត្តិធម៌សម្រាប់រូបនាង។ វ៉ាន់ នីឡាបញ្ជាក់ថា នាងនៅតែទទូចចង់បានយុត្តិធម៌ខណៈដែលកិត្តិយសនាងត្រូវគេបំផ្លាញដែលនាងស្ទើរតែមិនហ៊ានដើរចេញក្រៅផ្ទះ។

ថ្លែងក្នុងសារវីដេអូខ្លីរយៈពេលជាង២នាទីតារាស្រីវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា នៅវេលាម៉ោង២ និង៣០នាទីថ្ងៃទី១២ខែធ្នូនេះដីកាកោះហៅលើកទី៦ឲ្យអតីតសង្សារនាងគឺលោក កុយ សិទ្ធិស័ក្តិ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងរបស់នាង។ នាងបញ្ជាក់ដែរថា នឹងនៅតែទន្ទឹងរងចាំចំណាត់ការស្វែងរកយុត្តិធម៌សម្រាប់នាងពីសំណាក់មន្ត្រីតុលាការ។ ជាមួយគ្នានេះនាងបានថ្លែងអំណរគុណចំពោះសមាគមសិល្បៈនានា ក៏ដូចជាទស្សនិកជន ដែលបានជួយលើកទឹកចិត្តសម្រាប់នាងបន្តការស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងផងដែរ។

គួរបញ្ជាក់ដែរថាលោកកុយ សិទ្ធិស័ក្តិ អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្តិ៤កន្លះ ត្រូវជាកូនឧត្តមសេនីយ៍ប៉ូលិសផ្កាយ៣ក្រសួងមហាផ្ទៃ ទទួលរងបណ្តឹងពីសំណាក់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record គឺកញ្ញា វ៉ាន់ នីឡាថា បានទម្លាយរូបថតអាក្រាតកាយជាច្រើនសន្លឹក។

វ៉ាន់ នីឡាបញ្ជាក់កន្លងមកថា បើទោះបីជារងការគំរាម គៀបសង្កត់ ឬផ្តល់ប្រាក់ឲ្យនាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយក៏នាងមិនបោះបង់ឬដកពាក្យបណ្តឹងទៅកាន់អ្នកធ្វើឲ្យនាងបាត់បង់កិត្តិយសដែរ។ នាងរំពឹងថា នឹងទទួលបានការលើកទឹកចិត្តច្រើនពីប្រជាជនខ្មែររស់នៅទីនោះដែលមិនខុសគ្នានឹងប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសកម្ពុជា ហើយការប្រឈមមុខនឹងបញ្ហាផ្សេងៗគឺនាងបានត្រៀមខ្លួនរួចជាស្រេចផងដែរ។

បើទោះបីជាមានញតិដែលមានស្នាមមេដៃជាង៣០០នាក់របស់សិល្បករត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ដើម្បីឲ្យក្រសួងជួយជំរុញនីតិវិធីនេះយ៉ាងណាក្តីក៏គេនៅមិនទាន់ដឹងនៅឡើយដែរថា តើតុលាការសាលាដំបូងរាជធានីភ្នំពេញនឹងធ្វើចំណាត់ការលើករណីនេះយ៉ាងណានៅឡើយគ្រាដែលដីកាកោះហៅជនខាងលើចូលខ្លួនទៅបំភ្លឺមានជាច្រើនលើកច្រើនសារទៅហើយក៏ដោយ៕ប្រភព៖nkdnews.
nkd-49

vanila-1

vanila-2

vanila-3

vanila-4

vanila-5

vanila-6

vanila-7

Loading...