សោក​ស្តាយ​ណាស់ ! បើធ្វើ​តាម​គូ​ដណ្តឹង មិន​ស្លាប់​ទេ​

capture

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​ស្លាប់​ ​ក្រោយ​​​ជិះ​ម៉ូតូ​ត្រឡប់ពី​ផ្ទះ​​ផ្ទះ​គូ​ដណ្តឹងស្រី​នៅ​ម្តុំ​ព្រែក​ក្តាម​ បាន​ទៅ​បុក​របាំង​ថ្មដា​ក់​បាំងការដ្ឋាន​ជួស​ជុល​ផ្លូវ​ ដែល​មិន​មាន​ចំណាំង​ផ្លា​ត ប​ណ្តា​ល​​ឱ្យ​​ផ្លោង​ដួល​បោក​ក្បាល​​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី​​រំលង​
អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ​ធ្នូ ​ស្ថិត​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​​ក្នុង​ក្រុម​៣ ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។

ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​នី​ម នី​ន ​អាយុ​២៦​ឆ្នាំ ជា​​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​បាក់​ដាវ​ក្រោម ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាម​ប្រភព​​ព័​ត៌​មាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ជន​រង​គ្រោះ​ខាងលើជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​FZ ព​ណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ ១GC៥៧០៤ បើកបរ​តែ​ម្នាក់ឯង ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ជន​រង​គ្រោះ​បាន​ទៅ​លេង​នៅផ្ទះ​គូ​ដណ្តឹង​របស់​ខ្លួន​នៅ​ម្តុំ​ព្រែក​ក្តាម​តាំងពី​ម៉ោង​៥​ល្ងាច រហូត​ដល់​យប់​ជ្រៅ​បន្តិច ​ជន​រង​គ្រោះ​បាន​លា​គូ​ដណ្តឹង​របស់​ខ្លួន ​និង​គ្រួសារ​ដើម្បី​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​វត្ត​សន្សំ​កុសល ។

ពេល​នោះ​ គូដណ្តឹង​បាន​ឃាត់​ជន​រង​គ្រោះ​​ឱ្យ​គេង​នៅ​ទី​នេះ​មួយ​យប់​ ​ចាំ​ស្អែក​ចាំ​ទៅ តែ​ជន​រង​គ្រោះ​មិន​ព្រម​ទេ ​ព្រោះ​ប្រញាប់​បើករថយន្ត​ជូន​មេ​ឡើង​យន្តហោះ ។ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ​ដោយសារ​តែ​ផ្លូវ​មាន​ស្ថានភាព​ងងឹត​ហើយ​រនាំង​ថ្ម​ ដែល​គេ​ដាក់​បាំង​ការដ្ឋាន​ន​សាងសង់​ផ្លូវ​នេះ ​ក៏​មិន​មាន​ភ្លើង​សញ្ញា​ ឬ​ក៏​ចំណាំងផ្លាត​អ្វី​ផ្សេង​នោះ​ទេ បណ្តាល​អោយ​ជន​រង​គ្រោះ​ខាងលើ​ជិះ​ទៅ​បុក​ពេញទំហឹង​បណ្តាលអោយ​ជន​រង​គ្រោះ​ហោះ​ផ្លោង​ចេញពី​ម៉ូតូ​ជាង​ដប់​ម៉ែត្រ​បោក​ក្បាល​ទៅ​និង​ថ្នល​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​។ ក្រោយ​ពេល​កើតហេតុ​នារី​ជា​គូ​ដណ្តឹង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ទួញ​យំសោក​ស្តាយជា​ពន់ពេក ។ ​ប្រភព កោះសន្តិភាព

9af5af1b-e352-4228-86da-c4b5c7ede03a

b7f203b1-a744-4c5c-adaf-ef710aee0523

da4baf49-1ed6-4a4c-800a-dccf1452d3f0

Loading...