ខ្លាំងណាស់! ជួលឲ្យមើលកូនឲ្យ បែរជាវាយដំច្រំធាក់ បាក់ឆ្អឹងលលាដ៏ក្បាល ស្ទើរស្លាប់ស្ទើររស់ យ៉ាងព្រៃផ្សៃជាទីបំផុត! (មានវីដេអូ)

boy

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ឥណ្ឌា៖ វីដេអូឃ្លីបមួយបង្ហាញពី ការប្រើហិង្សាដ៏ព្រៃផ្សៃជាទីបំផុតមួយ ពីសំណាក់ស្រ្តីអ្នកមើលថែទាំកុមារតូចៗ នៅមណ្ឌលមួយកន្លែងក្នុងប្រទេសឥណ្ឌា កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ លើបណ្តាញទំនាក់ទំនងសង្គម ខណៈធ្វើឲ្យមហាជនទូទៅជាច្រើន ជាពិសេសឪពុកម្តាយ របស់កុមារៗទាំងអស់នោះតែម្តង សម្តែងការខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើមិនគួរគប្បី ដែលស្រ្តីរូបនោះបានធ្វើឡើងមកលើ កូនៗតូចៗរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ វិច្ឆិកា ២០១៦ ម្សិលមិញនេះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងទីក្រុង Kharghar រដ្ឋ Maharashtra ភាគខាងលិច ប្រទេសឥណ្ឌា ដែលស្រ្តីជាអ្នកមើលថែទាំក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Afsana Shaikh ស្លៀករ៉ូបពណ៌ក្រហម បានប្រើហិង្សាមកលើក្មេងស្រីតូច ឈ្មោះថា Ritisha អាយុទើបតែបាន៩ខែប៉ុណ្ណោះ។ ដោយស្រ្តីដៃដល់ខាងលើនេះ បានវាយតប់ច្រំធាក់ មកលើក្មេងស្រីរងគ្រោះស្ថិតក្នុងរូបភាព ហិង្សាលើកុមារយ៉ាងព្រៃផ្សៃជាទីបំផុត រហូតដល់ថ្នាក់ក្មេងស្រីរងគ្រោះ ទទួលរងរបួសប៉ះពាល់ យ៉ាងធ្ងន់ធ្ងរថែមទៀតផង។

តួយ៉ាងតាមរយៈខ្សែវីដេអូឃ្លីប ដែលថតជាប់ដោយកាម៉េរាសុវត្ថិភាព CCTV ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ដែរថា នាង Afsana Shaikh ជាអ្នកមើលថែទាំងក្មេងខាងលើនេះ បានទះកំផ្លៀង លើកបោកនិងទាត់ធាក់ លើក្មេងស្រីរងគ្រោះ អាយុ៩ខែខាងលើ ទៅនឹងឥដ្ឋការ៉ូយ៉ាងដំណំ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា នេះទើបតែថ្ងៃដំបូងប៉ុណ្ណោះ ដែលក្មេងស្រីតូច Ritisha ត្រូវបានឪពុកម្តាយរបស់នាង យកមកឲ្យខាងមណ្ឌល ដើម្បីឲ្យជួយមើលថែទាំ ដោយសារតែពួកគេទាំងពីរ រវល់ជាប់ធ្វើការងារ។ ប៉ុន្តែចៃដន្យ នៅពេលដែលម្តាយរបស់ Ritisha បានមកទទួលយកកូនរបស់ខ្លួន ត្រឡប់ទៅផ្ទះវិញ នៅពេលល្ងាចនោះ ស្រាប់តែប្រទះឃើញមានស្នាមជាំ នៅលើផ្ទៃមុខកូនរបស់ខ្លួនតែម្តង។

a2

ឪពុកក្មេងស្រីរងគ្រោះ លោក Rajat បានឲ្យដឹងថា «នៅពេលដែលពួកយើង ទៅទទួលយក Ritisha ពេលនោះនាងកំពុងតែគេងលក់ ប៉ុន្តែពួកយើងក៏ឃើញមានស្នាមជាំ នៅក្រោមភ្នែករបស់នាងផងដែរ។ នៅពេលដែលប្រពន្ធរបស់ខ្ញុំ បានសួរនាំទៅខាងមណ្ឌល ពីបញ្ហានេះ ម្ចាស់ខាងមណ្ឌលបានឆ្លើយតបវិញថា ស្នាមជាំរបស់ Ritisha គឺនាងបានបង្កឡើងដោយខ្លួនឯង អំឡុងពេលដែលនាងលេង» ។

លោក Rajat បន្តថា «ដំបូងឡើយ ពួកយើងគិតថាកូនស្រីរបស់ពួកយើង Ritisha មានសម្ពាធផ្នែកអារម្មណ៍ ឬភ័យខ្លាចហើយ ព្រោះនេះជាថ្ងៃដំបូងរបស់នាង ដែលពួកយើងយកនាងមកដាក់មណ្ឌល ដើម្បីឲ្យគេមើលថែ។ ហើយពួកយើងក៏ជឿ លើសម្តីរបស់អ្នកថែទាំក្មេងនៅមណ្ឌលផងដែរ ថាបញ្ហានេះបង្កឡើងដោយ Ritisha ផ្ទាល់។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលពួកយើង យកនាងមកដល់ផ្ទះ Ritisha យំខ្លាំងណាស់មិនបាត់សោះ ហើយនាងថែមទាំង មិនព្រមញ៉ាំអ្វីទាំងអស់» ។

a1

ក្រោយមក ឪពុកម្តាយរបស់ Ritisha បានរកឃើញស្នាមជាំ ជាច្រើនកន្លែងផ្សេងទៀត ទាំងនៅលើខ្នង និងផ្នែកក្រោមស្លឹកត្រចៀករបស់នាងផងដែរ។ ហើយឪពុកម្តាយរបស់ Ritisha ក៏បានសង្កេតឃើញថា នាងស្រាប់តែមានអាការៈគ្រុនក្តៅ និងក្អួតចង្អោរថែមទៀតផង។ នៅថ្ងៃបន្ទាប់ ឪពុកម្តាយរបស់ Ritisha ក៏បានបញ្ជូននាងទៅជួបជាមួយនឹងគ្រូពេទ្យ នៅឯមន្ទីរពេទ្យក្នុងតំបន់ ដោយធ្វើការស្កេនមើល ពីស្ថានភាពជំងឺរបស់នាង។ ដោយក្នុងនោះរកឃើញថា Ritisha បានបាក់ឆ្អឹងលលាដ៏ក្បាលផ្នែកខាងក្រោយ ដែលបង្កឲ្យមានឈាមហូរ ចូលទៅដល់លលាដ៏ក្បាល។ ហើយបន្ទាប់ពីខាងក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យយ៉ាងល្អិតល្អន់មក សន្និដ្ឋានបានថា Ritisha នាងពិតជាត្រូវបានគេវាយតប់យ៉ាងដំណំ យ៉ាងជាក់ច្បាស់មែន។

a

ជាហេតុធ្វើឲ្យឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ ខឹងសម្បារយ៉ាងខ្លាំង ហើយក៏សុំទាមទារឲ្យខាង មណ្ឌលមើលថែទាំកុមារ ឆែកកាម៉េរាសុវត្ថិភាពមើល ប៉ុន្តែត្រូវបានម្ចាស់មណ្ឌលខាងលើ អ្នកស្រី Priyanka Nikam ធ្វើការជំទាស់ ដោយតម្រូវឲ្យពួកគេដាក់ពាក្យបណ្តឹងត្រឹមត្រូវ ពីសំណាក់មន្រ្តីប៉ូលិសជាមុនសិនផងដែរ។

ក្រោយមកបន្ទាប់ពីការត្រួតពិនិត្យមើល តាមរយៈកាម៉េរាសុវត្ថិភាពរួចរាល់មក លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា ពិតជាស្នាដៃវាយតប់របស់ស្រ្តីដល់ដៃ ដែលជាអ្នកមើលថែទាំក្មេងៗ នៅក្នុងមណ្ឌលនោះ យ៉ាងពិតប្រាកដមែន ខណៈខាងមន្រ្តីប៉ូលិស ក៏បានធ្វើការឃាត់ខ្លួន ស្រ្តីឈ្មោះ Afsana Shaikh ដែលជាអ្នកមើលថែទាំក្មេងៗ និងស្រ្តីជាម្ចាស់មណ្ឌល ឈ្មោះ Priyanka Nikam ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ផងដែរ។

a3

ជាមួយគ្នានេះដែរ ព័ត៌មានដែលទទួលបានចុងក្រោយមកនេះ បានឲ្យដឹងថា ម្ចាស់មណ្ឌលត្រូវបានដោះលែង ឲ្យនៅក្រៅឃុំវិញ រីឯស្រ្តីជាអ្នកថែទាំក្មេង បច្ចុប្បន្នស្ថិតក្រោមការចោទប្រកាន់នៅឡើយ ដែលនឹងត្រូវប្រឈមមុខខ្លាំងក្នុងផ្លូវច្បាប់ ចំពោះហេតុការណ៍ដែលខ្លួន បានប្រព្រឹត្តិខាងលើនេះផងដែរ ៕ ប្រភព ចង់ដឹង

ចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

Loading...