ស្លាប់ទាំង៣នាក់​ ខណៈ​លោក​មេប៉ុស្ដិ៍ឃុំច្រនៀង ​ចេញពីខារ៉ាអូខេស្រវឹងបើករថយន្ត បុកម៉ូតូ១គ្រឿង

2016-12-11_19-05-46

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ខេត្តកំពង់ចាម៖ កាលពី​វេលា​យប់ថ្ងៃទី១០ធ្នូ ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នៅចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បង្ក​ឡើង​ដោយ​គេ​ស្គាល់ថា​ ឈ្មោះ មុក​ អ៊ុកសំអាត ជានាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្ដមួយគ្រឿងលឿនដូចហោះ ចេញពីសីុផឹកក្នុងខារ៉ាអូខេ នៅស្គន់ ហើយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ក៏បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះ២នាក់ ស្លាប់ភា្លមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ហើយស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកមេប៉ុស្ដិ៍នោះ​ បានរត់គេចខ្លួនបាត់ស្រមោល។

មន្ដ្រីនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ​​ម៉ាកCamry ពណ៌ឈាមជ្រូក ពាក់ស្លាលេខភ្នំពេញ 2B-2253 បើកពីត្បូង ទៅជើង លុះ​ដល់កន្លែងកើតហេតុ បាន​បុកជាមួយម៉ូតូ១គ្រឿង ម៉ាក​C125 ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម​1H-8863 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ភា្លមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

នគរបាលបញ្ជាក់ថា ជនរងគ្រោះទាំង៣ ទី១-ឈ្មោះ ថុល វាសនា អាយុ១៨ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ សែ វុទ្ធី អាយុ១៨ឆ្នាំ (ស្លាប់) និងទី៣-ឈ្មោះ ថៃ​ ធា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះទាំង៣រស់នៅ​ភូមិសង្កែ ឃុំស្តើងជយ័ ស្រុកជើងព្រៃ​ រី​ឯអ្នកបើកបរជានាយប៉ុស្ដិ៍ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕ប្រភព៖vd7
2016-12-11_19-05-46

fn-2016-12-11-18-50-39-1

fn-2016-12-11-18-50-39-4

fn-2016-12-11-18-50-40-7

Loading...