រន្ធត់​ចិត្ត​ !! ប្ដី​-ប្រពន្ធនិង​ប្អូន​ស្លាប់​គ្មានសល់​ខណៈ​ជិះម៉ូតូ ធ្លាក់​ចូល​ទៅក្នុង​ស្រះ​មួយ​កន្លែង​

15317975_1795032500770907_6604853553455329244_n

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

បន្ទាយមានជ័យ៖ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៦ធ្នូ​២០១៦ម្សិលមិញនេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​៥២ ក្នុងភូមិ​ទ្រ​ស ឃុំ​ទ្រាស ស្រុក​ស្វាយចេក ។​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​៣​នាក់ ទី១-​ឈ្មោះ​រើ​ន សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ប្តី​) ទី២-​ឈ្មោះ​បូ ស៊ី​ណែ​ត ភេទ​ស្រី អាយុ​២៣​ឆ្នាំ (​ប្រពន្ធ​) និង​ទី៣-​ឈ្មោះ​រើ​ន សុផាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជា​ប្អូន​) រស់នៅ​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ស្លាប់ទាំង៣នាក់​គួរឲ្យ​អាណោចអាធ័ម​។
ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​ជនរងគ្រោះ​៣​នាក់​បាន​ជិះ​ម៉ូតូ​ធុន​ហុងដា ដែល​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​1J-0387 ក្នុង​ទិសដៅ​ពី​ជើង​ផ្លូវ​កោង​ទៅ​លិច ដោយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន យក​ចង្កូត​មិន​ទាន់ បាន​បុក​បង្គ​ល​ចំណាំងផ្លាត​ចិញ្ចើមផ្លូវ បណ្តាល​ធ្លាក់​ទៅ​ចិញ្ចើមផ្លូវ​ជាប់មាត់​ស្រះ​គ្មាន​ទឹក បណ្តាលឱ្យ​បាក់​.​ក​ស្លាប់​២​នាក់​ប្តី​-​ប្រពន្ធ​និង​កន្លែង ចំណែក​ប្អូនប្រុស​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គលបុរី ដាច់ខ្យល់​ស្លាប់​ដែរ ៕
15317975_1795032500770907_6604853553455329244_n

15369973_1795032594104231_7023413464701842309_o

15384456_1795032554104235_4012798979553174201_o

Loading...