៣ យ៉ាង​ធ្វើ​ឲ្យ​ក្បា​លពោះ​មាន​រាង​ស៊ិច​ស៊ី

fe

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

របបអាហារដែលមានជីវជាតិ និងការធ្វើលំហាត់​ប្រាណ​បាន​ទៀង​ទាត់ ជួយ​ឲ្យ​អ្នក​ឈាន​ដល់​គោល​ដៅ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ជោគ​ជ័យ។ ប៉ុន្តែនៅត្រង់ចំណុច​ជុំវិញ​ក្បាល​ពោះ​ពុំ​ទាន់​​ស្រក​ជាតិ​ខ្លាញ់​អស់​នៅ​ឡើយ លុះ​ត្រា​តែ​អ្នក​ព្យាយាម​ហាត់​បន្ថែម​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​បី​យ៉ាង​ដែល​អាច​ឲ្យ​អ្នក​អនុវត្ត​រៀង​រាល់​សប្តាសហ៍​ដើម្បី​កម្ចាត់​ជាតិខ្លាញ់​នៅជុំវិញក្បាលពោះរបស់អ្នកចេញ។

១. នៅពេលបរិភោគ៖ ធ្វើការកំណត់ការតមរបបអាហារ និងការបន្ទោរបង់ឲ្យបានទៀងទាត់។ ក្បាល​ពោះ​របស់​អ្នក​ប្រហែលជា​មិន​ត្រូវ​បង្ក​ឡើង​ដោយ​ជាតិ​ខ្លាញ់​នោះ​ទេ ប៉ុន្តែអាចបណ្តោលមកពីខ្យល់ដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។ ប្រសិនបើអ្នក​មិនបាន​ទទួល​ទាន់ជាតិ​សសៃឲ្យបានគ្រប់គ្រាន់ទេ (តម្រូវការចាប់ពី ២៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃ) អាចទល់លោមក ដែលបណ្តោលឲ្យហើមពោះ។ ដូច្នេះហើយអ្នកគួរតែបរិភោគអាហារដែលមានជាតិសសៃ ឬអាហារដែលផលិតឧស្ម័នច្រើនដូចជា ខាត់ណាពណ៌បៃតង ផ្លែប៉ោម ឬសណ្តែក ក៏អាចធ្វើឲ្យក្បាលពោះរបស់អ្នកស្រកបន្តិចដែល។

២. ហាត់ប្រាណកាត់បន្ថយជាតិខ្លាញ់ និងធ្វើឲ្យបេះដូងមានសុខភាពល្អ៖ ការហាត់​ប្រាណ​អាចជួយកាត់បន្ថយជាតិខ្លាញ់ដែលធ្វើឲ្យបេះដូងមានសុខភាពកាន់តែប្រសើរ។ ប្រសិនបើអ្នកធ្វើការហាត់ប្រាណដោយរត់ ជិះកង់ ឬហែលទឹកចាប់ពី ១០ ទៅ ៦០ នាទី អ្នកនឹងមើលឃើញពីល្បឿននៃការស្រកទម្ងន់យ៉ាងលឿន។ ដូច្នេះហើយដើម្បីធ្វើការសាកល្បងក្នុងការហាត់ប្រាណជាលើកដំបូងអ្នកគួរតែចំណាយពេល ១០ ជារៀងរាល់ថ្ងៃ។

៣. បញ្ចេញកំលាំងខ្លាំងនៅពេលហាត់ប្រាណ៖ មុនដំបូងហាក់បីដូចជាលំបាក់បន្តិច ប៉ុន្តែអ្នកអាចកំណត់គោលដៅឲ្យជាក់លាក់មួយនៅត្រង់សាច់ដុំពោះ ព្រោះនេះជាចំណុចស្នូលដែលអ្នកត្រូវកំចាត់។ ក្នុងការហាត់ប្រាណអ្នកអាចប្រើឧបករណ៍ ឬក៏ប្រើវិធីសាស្ត្រផ្សេងៗដែលធ្វើឲ្យក្បាលពោះមានចលនាខ្លាំង​ ធ្វើបែបនេះជាតិខ្លាញ់នៅក្នុងក្បាលពោះរបស់អ្នកឆាប់រលាយអស់៕

fe

Loading...